វាជាការពិត❤️ ការសម្រេចចិត្តជ្រើសរើសគូជីវិត ❤️
- កុំចង់បានអ្នកមានជាង ៖ គេមានមិនប្រាកដថាឪពុកម្ដាយគេនោះ លើកទ្រព្យទាំងអស់ឱ្យយើងឡើយ ផ្ទុយទៅវិញ គេអាចនឹងមើលងាយយើងផងក៏មិនដឹង
- កុំចង់បានអ្នកស្អាតឬសង្ហា ៖ ព្រោះបើគេស្អាត គេសង្ហា គេអាចនឹងមានជម្រើសច្រើន ខឹងឈ្លោះយើងពេលណា គេរកថ្មីមិនខាន ព្រោះគេអាចរកអ្នកថ្មីបាន
- កុំចង់បានអ្នកឆ្លាតពេក ៖ បើគេឆ្លាតពេក ឆ្លាតជាងយើង គេនឹងមើលមិនឃើញពីតម្លៃយើងទេ គេនឹងត្រួតត្រាលើយើង លែងស្ដាប់យើងហើយ
ជ្រើសយកអ្នកណាដែលល្មមៗ សក្តិសមនឹងយើង ឃើញយើងល្អក្នុងភ្នែកគេ ទុកយើងជាដៃគូជីវិតរបស់គេ គោរពឱ្យតម្លៃយើង និងម៉ាក់ប៉ាយើង ដូចក្រុមគ្រួសាររបស់គេ កុំជ្រើសយក ព្រោះតែឃើញទ្រព្យសម្បត្តិគេ កុំរំពឹងទៅនឹងភាពមានបានរបស់គ្រួសារគេ
ជឿទៅណា គ្មានទ្រព្យសម្បត្តិណា មានតម្លៃជាង សុភមង្គលក្នុងគ្រួសារយើងទេ ហើយក៏គ្មានអ្វីដែលឋិតថេរ ដូចការខិតខំប្រឹង និងរកបានដោយខ្លួនឯងឡើយ៕
https://youtu.be/lO8lakMVTz4
Subscribe to:
Post Comments (Atom)
No comments:
Post a Comment